Home Asian Services FAQs Problem gambling Help for Families Resources

ln3

spacer

សញ្ញានៃបញ្ហានិងល្បែង

តើអ្នកកំពុងតែមានបញ្ហា ជាមួយនិងល្បែងស៊ីសងរបស់អ្នកឬទេ?

មនុស្សជាច្រើនចាត់ទុកថាការលេងល្បែងស៊ីសង ជាសកម្មភាពកំសាន្ដមិនគ្រោះថ្នាក់អ្វីទេ។ ចំណែក មនុស្សជាច្រើនវិញ គេចាត់ទុកថាជាគ្រោះថ្នាក់។ យ៉ាងណាក៍ដោយ សំរាប់បុគ្គលមួយចំនួនវិញ​ ល្បែងស៊ីសងនាំទៅរក បញ្ហាធំ ជាមួយនឹងសង្គម ហិនហោចប្រាក់កាស និងខូចចិត្ដ ដែលប៉ះពាល់ដល់​ជីវិតរបស់គេ និងជីវិតនៃ អ្នកជាទីស្រឡាញ់របស់គេ។ បើអ្នកខ្វល់ខ្វាយអំពីឥទ្ធិពលនៃល្បែងស៊ីសង មានទៅ​ លើជីវិតរបស់អ្នក សូមទាក់ទងមកយើង...យើងយល់ពីបញ្ហា។ យើងអាចជួយអ្នក

វាមិនដូចការញៀនស្រា ឬគ្រឿងញៀនផ្សេងទៀត ដែលមនុស្សនៅក្រោមអានុភាពរបស់វា ហាក់ដូច ជាពុល ឬ "ស្រវឹង" ប៉ុន្ដែបញ្ហាអ្នកលេងល្បែង តាមធម្មតាមិនងាយបង្ហាញឲ្យឃើញសញ្ញាដែលអាចដឹង បានទេ។ យ៉ាងណាក៍ដោយ វាមានសញ្ញាដែលអាចនឹងបញ្ជាក់ ថាមនុស្សនោះកំពុងតែមានបញ្ហានឹង ល្បែង។

យោងទៅតាម South Oaks Gambling Screen (SOGS) សញ្ញានៅខាងក្រោម ជាញឹកញយគឺជាសញ្ញា បញ្ហានិងល្បែង ៖

  • ជននោះលេងល្បែងច្រើនជាងគេបានប៉ង
  • ជនផ្សេងៗទៀត ឲ្យយោបល់ថាជននោះ ប្រហែលជាមានបញ្ហានិងល្បែង
  • ជននោះមានអារម្មណ៍ធ្វើខុស អំពីរបៀបដែលគេលេងល្បែង
  • ជននោះចង់ឈប់ភ្នាល់ប្រាក់ និងមានអារម្មណ៍ថាគេមិនអាចឈប់បាន
  • ជនលេងល្បែង លាក់បង្កាន់ដៃនៃការភ្នាល់ លាក់ឆ្នោត ប្រាក់លេងល្បែង ឬលាក់សញ្ញានៃការភ្នាល់
  • មានការឈ្លោះជជែកគ្នា អំពីមនុស្សលេងល្បែងកាន់កាប់ប្រាក់កាស
  • ជនលេងល្បែង ខ្ចីប្រាកគេ និងមិនសងគេវិញ
  • ជនលេងល្បែង ខានទៅធ្វើការ ឬខានទៅសាលារៀន ដោយព្រោះការភ្នាល់ប្រាក់ ឬការលេងល្បែង
ប្រដាប់ត្រួតមើលបីយ៉ាង ដែលគេបានប្រើជាញឹកញាប់បំផុត ដើម្បីសំគាល់មើលបញ្ហានិងល្បែងគឺ ៖ the Massachusetts Gambling Screen (MAGS), South Oaks Gambling Screen (SOGS) និង American Psychiatric Association's Diagnostic Statistical Manual of Mental Disorders (DSM-IV).

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមប្រឹក្សា -
ខ្សែជំនួយភាសាអង់គ្លេស: 800-426-1234
ខ្សែជំនួយភាសាចិន: 857-383-3557,
ខ្សែជំនួយភាសាវៀតណាម : 857-383-3567, ឬ
ខ្សែជំនួយភាសាខ្មែរ: 857-383-3577.