ជាលំដាប់ទៅនេះគឺជា សំណួរគេបានសួរញឹកញាប់ (FAQ) អំពីបញ្ហាល្បែង និងក្រុមប្រឹក្សា អ្នកញៀនល្បែងនៃរដ្ឋម៉ាសាឈូសេត
តើបញ្ហាល្បែងជាអ្វី? បញ្ហាល្បែង គឺជាពាក្យគេបានប្រើទៅលើការទាក់ទង និងក្ដីមហន្ដរាយនៃល្បែងស៊ីសងទាំងមូល ដែលប្រកបដោយគ្រោះថ្នាក់។ គឺមានន័យថា ការលេងល្បែងដែលបណ្ដាលឲ្យមានឥទ្ធិពល មិនល្អទៅលើជីវិតរបស់មនុស្សម្នាក់ ឬជីវិត នៃគ្រួសាររបស់អ្នកលេងល្បែង ឬមិ្រតភ័ក្ដិ ឬក៏អ្នករួមការងារ។ វាអាចមានឥទ្ធិពលម្ដងម្កាល ឬក៏ជា ស្ថានការណ៍ឥតដាច់។ ទំរង់នៃបញ្ហាធ្ងន់ធ្ងរបំផុតនៃបញ្ហាល្បែង គឺការវក់នឹងល្បែង ជាទ្រង់ទ្រាយសំខាន់ ដែលមានអក្បកិរិយាខ្វះការសំរបសំរួល "ខ្ជាប់ខ្ជួន និងមានជារឿយៗ ដែលរំខានដល់ខ្លួន ឬគ្រួសារ ឬក៏ ខំដេញតាមរបរល្បែង"។ (សមាគមពេទ្យវិកលចរិតអាមេរិក, American Psychiatric Association, DSM-IV )។
តើក្រុមប្រឹក្សាអ្នកញៀនល្បែងនៃរដ្ឋម៉ាសាឈូសេត និងអ្នកលេងល្បែងអនាមិក ជាអង្គការដូចគ្នាឬ? ថ្វីបើក្រុមប្រឹក្សាអ្នកញៀនល្បែងនៃរដ្ឋម៉ាសាឈូសេត និង អ្នកលេងល្បែងអនាមិក មានគោលដៅខ្លះ ដូចគ្នាក្ដី ប៉ុន្ដែអង្គការពីរនេះមិនជាប់គ្នាជាផ្លូវការទេ។ អ្នកលេងល្បែងអនាមិក(Gamblers Anonymous -GA)គឺជា ក្រុមជួយខ្លួនឯង 12-ជំហាន ដែលបានប្ដូរផ្ដាច់ដើម្បីជួយមនុស្សដែលមានបញ្ហានិងល្បែង។ ក្រុមជួយខ្លួនឯងផ្សេងៗទៀត ដែលក្រុមប្រឹក្សាជាញឹកញយសំដៅទៅលើអ្នកទូរស័ព្ទមក ខ្សែជួយខ្លួនឯង គឺអ្នកភ្នាល់អនាមិក Bettors Anonymous និង Gam-Anon(សំរាប់គ្រួសារ និងមិត្រភក្ដិនៃអ្នកវក់ ល្បែង)។ សំរាប់ព័ត៌មានបន្ថែម និងបញ្ជីពេលវេលានៃការប្រជុំ សូមចុចត្រង់កន្លែងតភ្ជាប់ត្រឹមត្រូវ។
តើមានអ្នកណាម្នាក់នឹងដឹងថាខ្ញុំបានទូរស័ព្ទមកខ្សែជំនួយក្រុមប្រឹក្សាឬទេ? ខ្សែជំនួយ និងការទាក់ទងទាំងអស់មកក្រុមប្រឹក្សា គឺជាការសំងាត់ទាំងស្រុង។ នេះមានន័យថា ៖
តើក្រុមប្រឹក្សា បានទទួលថវិកាជំនួយដូចម្ដេច? ចាប់តាំងពីឆ្នាំ 1987 មក អង្គនីតិបញ្ញត្តិរដ្ឋម៉ាសាឈូសេត បានបង្កើតគណៈកម្មាធិការមួយ ដើម្បីទទួល ខុសត្រូវច្បាប់សាធារណៈជាប់ពាក់ព័ន្ធនឹងល្បែង សំរាប់ Commonwealth និងបានធានាអះអាងថាការ ផ្ដល់ថវិកាចេញពីឆ្នោតរដ្ឋម៉ាសាឈូសេត(Massachusetts State Lottery) គឺត្រូវបានចែកចាយ សំរាប់ ផ្ដល់ការអប់រំនៃការញៀនល្បែង និងការព្យាបាល។ ថវិកាទាំងនេះបានចាត់ចែងដោយ ក្រសួងសុខភាព សាធារណៈ/ការិយាល័យសេវាសារធាតុញៀន(Department of Public Health/Bureau of Substance Abuse Services) ។ ក្រៅពីនេះ ក្រុមប្រឹក្សាទទួលយកអំណោយឯកជន និងប្រាក់ឥតមានកំរ៉ៃ និងកេរ្ដិ៍ និងបានទទួលប្រាក់សម្បទានសំរាប់ផែនការជាក់លាក់ ចេញពីអង្គការឯកជន និងក្រុមហ៊ុន។
តើអ្នកដែលមានបញ្ហានិងល្បែង ឬសមាជិកគ្រួសាររបស់គេ អាចទទួលការព្យាបាលនៅឯក្រុមប្រឹក្សា បានឬទេ? ក្នុងកាលដែលក្រុមប្រឹក្សាបានស្ដាប់ពីកង្វល់របស់អ្នកមានបញ្ហាល្បែង ទូរស័ព្ទមក និងផ្ដល់ព័ត៌មាន និងការបញ្ជូនទៅក្រុមជួយដោយខ្លួនឯង និងកន្លែងព្យាបាលផ្សេងទៀត នោះយើងមិនផ្ដល់ការប្រឹក្សាទេ។ ការព្យាបាលគឺមានតាមរយៈ មណ្ឌលព្យាបាលអ្នកជំងឺឥតដេកពេទ្យ DPH/BSAS (DPH/BSAS Outpatient Treatment Centers) ទូទាំងរដ្ឋ និងតាមរយៈមន្ទីរព្យាបាលឯកជន។ (ការស្ទង់មតិមួយ ដែលបានធ្វើនៅឆ្នាំ 2001 មានដប់មួយ ក្នុងដប់បីនៃបណ្ដាក្រុមហ៊ុនធានារ៉ាប់រងសុខភាព នៅក្នុងរដ្ឋ ម៉ាសាឈូសេត រ៉ាប់រងការព្យាបាល និងសេវាទាំងអស់ ដែលត្រូវបានស្នើរសំរាប់អតិថិជនដែលមានបញ្ហា នឹងល្បែង។ តាមរយៈការផ្ដល់ថវិកាពី ក្រសួងសាធារណៈសុខាភិបាលនៃរដ្ឋម៉ាសាឈូសេត ការព្យាបាល គឺមានសំរាប់មនុស្សដែលពុំមានការធានារ៉ាប់រង ឬមានប្រាក់បង់ថ្លៃការព្យាបាល ចេញពីហោប៉ៅ។
តើក្រុមប្រឹក្សាគាំទ្រ ឬជំទាស់ការលេងល្បែង? ក្រុមប្រឹក្សា មិនគាំទ្រ ឬជំទាស់ការលេងល្បែងឡើយ។ ក្រុមប្រឹក្សា ទទួលស្គាល់ថាមនុស្សភាគច្រើន គេលេង ល្បែងសំរាប់ជាការកំសាន្ដ និងធ្វើដូច្នេះ ដោយមានការរំខានតិចតួចដល់ជីវិតរបស់គេទេ។ យ៉ាងណាក៍ដោយ ក្រុមប្រឹក្សាទទួលស្គាល់ថា អ្នកខ្លះក្លាយទៅជាមានបញ្ហានិងល្បែង ហួសហេតុពេក។
ទិសដៅទៅកន្លែងក្រុមប្រឹក្សា
យានជំនិះសាធារណៈ | តាមរថយន្ត | ចំណតរថយន្ត
នៅខាងក្រោម សូមរកមើលការបង្ហាញផ្លូវមកការិយាល័យរបស់យើង។ យើងឲ្យយោបល់ខ្ពស់ទៅលើ យានជំនិះសាធារណៈវាជាការប្រសើរ ដ្បិតពិបាករកកនែ្លងចតរថយន្ត ខ្លាំងណាស់ នៅទូទាំងមណ្ឌលហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាអ្នកញៀនល្បែងនៃរដ្ឋម៉ាសាឈូសេត គឺឋិតនៅជាន់ទីប្រាំនៃ 190 High Street, Boston, MA 02110 (ទូរស័ព្ទ : 617-426-4554)។ ប្រសិនជាអតិថិជនត្រូវប្រើប្រដាប់លើករទេះកៅអីរបស់យើង សូមប្រើឧទានសព្ទឧបករណ៍ ឋិតនៅខាងស្ដាំ ខាងក្រៅទ្វារខាងមុខ ហើយយើងនឹងរីករាយជួយអ្នក។
យានជំនិះសាធារណៈ រថយន្តក្រុង MBTA ឈប់នៅជិតការិយាល័យបំផុត គឺស្ថានីយខាងត្បូង មណ្ឌលរដ្ឋាភិបាល រដ្ឋ ឬអាងចិញ្ចឹមមច្ឆា។ រួចក៏មានរថយន្តក្រុង ដែលរត់ជិតការិយាល័យរបស់យើងដែរ។ ដើម្បីរកផ្លូវដែលងាយស្រួលបំផុត តាមរយៈយានជំនិះសាធារណៈ សូមមើល www.mbta.com។ (បកទៅលើ)www.mbta.com. (បកទៅលើ)
តាមឡាន ៖ (បកទៅលើ) បើកបរតាម 190 High Street, Boston, MA 02110 ផែនអាចរកឃើញលើទី Google Maps.
សំរាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅ អ្នកចាត់ចែងកម្មវិធីសហគមន៍អាស៊ី តាមលេខ 1-857-383-3563?
ចំណតរថយន្ត ៖ (បកទៅលើ)
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមប្រឹក្សា - ខ្សែជំនួយភាសាអង់គ្លេស: 800-426-1234 ខ្សែជំនួយភាសាចិន: 857-383-3557, ខ្សែជំនួយភាសាវៀតណាម: 857-383-3567, ឬ ខ្សែជំនួយភាសាខ្មែរ: 857-383-3577